ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោក អេង តារាវុធ អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារបន្តចុះរៀបចំសហគមន៍កសិករប្រើប្រាស់ទឹកនិងគណៈកម្មការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តអាចាំង

ខេត្តកំពង់ឆ្នាំង៖នៅថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ លោក អេង តារាវុធ អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារបន្ត ចុះរៀបចំសហគមន៍កសិករប្រើប្រាស់ទឹក និងគណៈកម្មការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តអាចាំង ដែលស្ថិតក្នុងការប្រើប្រាស់ប្រភពទឹក ស្ទឹងបរិបូរណ៍ នៃស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដែលបានអនុវត្តដូចខាងក្រោម៖

១.ប្រជុំជាមួយអ្នកពាក់ព័ន្ធ និងកសិករក្នុងឃុំ ខុនរ៉ង និងឃុំផ្សារ ស្រុកបរិបូរណ៍ ដើម្បីពន្យល់អំពីសារៈសំខាន់នៃការជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសគណៈកម្មាធិការស.ក.ប.ទ។
២.ពន្យល់អំពីសារៈសំខាន់នៃការចូលរួមបោះឆ្នោត និងចូលរួមរៀបចំសេចក្តីព្រាងលក្ខន្តិកៈ ស.ក.ប.ទ សម្រាប់ទទួលបាន ការប្រើប្រាស់ទឹក ជាមួយនឹងយន្តការនៃការគ្រប់គ្រងតាមតំបន់ស្រោចស្រព និងតាមផែនទីតំបន់គ្រប់គ្រងរដ្ឋបាល។
៣.ពិភាក្សាជាមួយកសិករ អ្នកពាក់ព័ន្ធ អំពីស្ថានភាពបណ្តាញប្រព័ន្ធ ដើម្បីកិច្ចដំណើរការទ្វារទឹកទាំងអស់​ពាក់ព័ន្ធនឹងឃុំទាំងពីរ៕