ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

រតនាគារខេត្តកំពង់ឆ្នាំងរៀបចំកិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០១៩ និងលើកទិសដៅបន្ត

ខេត្តកំពង់ឆ្នាំង៖នាព្រឹកថ្ងៃទី២២ មេសា ឆ្នាំ២០១៩ រតនាគារខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០១៩ ដឹកនាំដោយលោក​ កាណុល ចិត្រា ប្រធានរតនាគារខេត្តដើម្បី៖
១/ ផ្សព្វផ្សាយលទ្ធផលនៃកិច្ចប្រជុំបូកសរុបការងាររតនាគារទូទាំងប្រទេសប្រចាំខែមីនា​ កាលពីថ្ងៃទី១១​ ខែមេសា​ ឆ្នាំ២០១៩​ របស់អគ្គនាយកដ្ឋានរតនាគារជាតិ
២/ បូកសរុបការងារប្រចាំខែមីនា ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ខែមេសា ឆ្នាំ២០១៩ ពិសេសជំរុញការអនុវត្តកិច្ចបញ្ជិកាគណនេយ្យតាមប្រព័ន្ធ FMIS ឲ្យបានពេញលេញ និងទាន់ពេលវេលា
៣/ ពិភាក្សា និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ ៕