ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ប្រទះឃើញបុរសម្នាក់បានដេកស្លាប់នៅនឹងផ្ទះរបស់ខ្លួន មូលហេតុមកពីគាំងបេះដូង

ខេត្តកំពង់ឆ្នាំង៖បើតាមរបាយការណ៏លោកអធិការនគរបាលស្រុកទឹកផុសបានអោយដឹងថានៅថ្ងៃចន្ទ ០៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០៤:១៥ នាទីព្រឹក បុរសម្នាក់មានឈ្មោះ យ៉ិន គីម អាយុ២៧ឆ្នាំ រស់នៅភូមិពារាំង ឃុំចោងម៉ោង ស្រុកទឹកផុស បានដេកស្លាប់នៅនឹងផ្ទះរបស់ខ្លួន មូលហេតុមកពីគាំងបេះដូង ៕