ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ម៉ូតូគៀរមនុស្សដើររងរបួសធ្ងន់ស្រាល២នាក់

កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៦:៣០ នាទី នៅលើផ្លូវក្រាលកៅស៊ូមួយខ្សែនៅត្រង់ចំណុចខាងត្បូងក្លោងទ្វារចូលវត្តឈូកមាស ស្ថិតក្នុងភូមិតាកែវលើក ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុដាឌ្រីម ០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1B 0506 បើកបរដោយឈ្មោះ ធឿន គាំ អាយុ ៣០ ឆ្នាំ ភេទប្រុស មានលំនៅភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បើកបរពីត្បូងទៅជើងលុះមកដល់ចំណុចខាងលើវេរចង្កូតទៅស្ត្រីមានផ្ទៃពោះម្នាក់កំពុងដើរតាមផ្លូវបណ្តាលឲ្យរងរបួសធ្ងន់និងខ្លួនឯងរងរបួសស្រាល ។ ភ្លាមៗនោះជនរងគ្រោះទាំងអ្នកដើរនិងអ្នកជិះម៉ូតូបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យពោធិ៍សាត់។សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់នេះបណ្តាលមកពីអ្នកបើកបរម៉ូតូ បើកក្នុងស្ថានភាពស្រវឹងជោគជាំទើបមក លុះដល់ចំណុចកើតហេតុខាងលើ បានគៀរមនុស្សដើរ ស្របទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលយ៉ាងនេះ។សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ឈ្មោះ ញ៉ឹក សាភ័ណ្ឌ អាយុ ៣៨ ឆ្នាំ ភេទស្រីមានលំនៅភូមិតាកែវលើឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិសាត់ មានផ្ទៃពោះរងរបួសធ្ងន់ ចំពោះម៉ូតូ សមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំបណ្ដោះអាសន្ន។