ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

រងរបួសធ្ងន់២នាក់និងស្រាល២នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បើកច្រាសទិសគ្នា

សៀមរាប៖ នៅថ្ងៃ១២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៤៖២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍នៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកបាសាទបាគង លេីកំណាត់ផ្លូវជាតិលេខ6រវាងរថយន្តនិងរថយន្ត2គ្រឿងច្រាសទិសគ្នា។តាមការឲ្យដឹងពីលេាកវរសេនីយ៏ឯកមិនចន្ថាអធិការនគរបាលស្រុកបានឲ្យដឹងថា៖ករណីគ្រេាះថ្នាក់ចរាចរណ៍នេះកេីតឡេីងរវាងរថយន្តម៉ាកលុចស៊ីស ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2k5146 បេីកបរដោយឈ្មោះ មិនស្គាល់ បេីកបរមានទិសដៅពីលិចទៅកេីតបានប៉ះទង្គិច និងរថយន្តម៉ាកព្រួស ពណ៌ខៀវ ផ្លាកលេខភ្នំពេញ2AU1918 បេីកបរឈ្មោះ​គឹម វឌ្ឍនា ភេទប្រុស អាយុ 32ឆ្នាំ នៅគីឡូម៉ែត្រលេខ6 ខ័ណ្ឌឬស្សីកែវ ក្រុងភ្នំពេញបេីកបរមានទិសដៅពីកេីតទៅលិចពេលប៉ះទង្គិចរួចរថយន្តលុចស៊ីសជ្រុលទៅបុករថយន្ត1គ្រឿងទៀតម៉ាកសាំងយ៉ុងពណ៌សផា្លកលេខភ្នំពេញ2AK3401បេីកបរដោយឈ្មោះ​ ថេង បូ ភេទប្រុស អាយុ45ឆ្នាំ នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប បេីកបរមានទិសដៅពីកេីតទៅលិចបណ្តាឲ្យអ្នកជិះលេីរថយន្តនេះរបួសនាក់រួមដំណេីរមនុស្ស4នាក់ ជនជាតិកូស្តារិការ(ស្រាល2នាក់ ស្រីម្នាក់ ប្រុសម្នាក់ របួសធ្ងន់2នាក់ ស្រី1 ប្រុស1នាក់ បានបញ្ជូនទៅសង្គ្រោះ និងសំរាកព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាល់ ក្រុងសៀមរាប។ ពេលកេីតហេតុរួចអ្នកបេីកបររថយន្តលុចស៊ីសចុះរត់គេចខ្លួនបាត់ទៅ។ ក្រេាយពីកម្លាំងនគរបាលជំនាញបានចុះពិនិត្យវាស់វែង និងកសាងសុំណុំរឿង និងយកវត្ថុតាងមានរថយន្តខូចខាតធ្ងន់ទាំង3គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដេីម្បីអនុវត្តនីតិវិធីបន្ត។មូលហេតុអ្នកបេីកបររថយន្តលុចស៊ីសបេីកបរមិនប្រកាន់ស្តាំ​។