ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យ០២នាក់​ ករណីឆក់កាបូបជនជាតិចិន

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៣:៤០នាទី ទៀបភ្លឺ នៅចំណុចផ្លូវកែងមហោស្រពចាស់ ស្ថិតនៅក្នុងភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានករណីចោរកម្ម លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបជនជាតិចិន) មួយ បង្កឡើងដោយជនសង្ស័យចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ទឹកមាស ពាក់ស្លាកលេខ កណ្តាល 1AC-7843 បានធ្វើសកម្មភាពឆក់កាបូបជនជាតិចិនម្នាក់(ប្រុស)។ ភ្លាមៗនោះក៍ត្រូវកម្លាំងល្បាតរបស់ផែននគរបាលព្រហ្មទណ្ឌឃើញ បានដេញប្រផាប់ចាប់ប្រភីង ដោយមានការសហការណ៍ពីកម្លាំងកងអន្តរាគមន៍ពិសេស កម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងដែលពាក់ព័ន្ធធ្វើការដេញស្ទាក់ចាប់បានជនសង្ស័យទាំង២នាក់តែម្តង។ ក្រោយពេលកើតហេតុជនរងគ្រោះមិនទាន់មកដាក់ពាក្យបណ្តឹងនៅឡើយ កម្លាំងជំនាញកំពុងធ្វើការស្វែងរក។ ជនសង្ស័យទាំង២នាក់៖
១-ឈ្មោះ ជា លីដែត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិល្វា ឃុំកោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (ជនដៃដល់ជិះពីក្រោយអ្នកឆក់កាបូប)។
២-ឈ្មោះ មិត្ត សុផាន់ណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ មានទីលំនៅភូមិល្វា ឃុំកោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅផ្ទះបុគ្គលិក របស់កាស៊ីណូ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់អ្នកបើកម៉ូតូ)។ វត្ថុតាងចាប់យកបាន៖ ទូរស័ព្ទដៃ១គ្រឿង ម៉ាក IPHONE6 PLUSH ពណ៌ទឹកមាស, កាបូបដៃ១ ពណ៌ខ្មៅមានលុយ១២០$, ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ទឹកមាស ពាក់ស្លាកលេខកណ្តាល 1AC-7843។
ចំពោះករណីខាងលេី ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់។