ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់​ ពាក់ព័ន្ធករណី​​រក្សាទុក​ ដឹកជញ្ជូនឬជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តបាត់ដំបង៖កាលពីថ្ងៃចន្ទ ០៤កើត ខែចេត្រ ឆ្នាំច​ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ២៣:៤៥ នាទី នៅចំណុចក្រុមទី៣៣ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការ បង្ក្រាបបានករណី​រជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ ករណី ក្នុងបទល្មើសជាក់ស្ដែង។ ក្នុងកិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ចយើងចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ មានឈ្មោះ​ ម៉ៅ វុទ្ធី ហៅ អាង ភេទប្រុស​ អាយុ​៣៤ ឆ្នាំ​ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​ ។

*វត្ថុតាងចាប់យកបានរួមមានៈ
-ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកក lCE)​ ចំនួន ១៤ កូនថង់ ទង្ងន់ ៣,៨៥ក្រាម (ទាំងសំបក)
-ទូរស័ព្ទដៃចំនួន ០១ គ្រឿង (ចាស់), ដែកកេះចំនួន ០១, អំពូលទែម៉ូម៉ែត្រសម្រាប់ជក់ថ្នាំញៀន ០១
-កាបូបដាក់លុយចំនួន០១

ជនល្មើសនិងវត្ថុតាងបច្ចុប្បន្នបាននិងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ បាត់ដំបង ។

ដោយ​ សួន​ ស៊ីរ៉ា (រូបភាពការិយាល័យប្រឆាំងគ្រឿងញៀន)៕