ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ពិធិបិទ វគ្គហ្វឹកហ្វឺនមុខជំនាញច្បាប់ជាតិ-អន្តរជាតិ និងយុទ្ធវិធីកិច្ចប្រតិបត្តិការដល់កងកម្លាំងនគរបាលការពារព្រំដែនប្រចាំឆ្នាំ២០១៩

ខេត្តព្រះវិហារ ៖ វគ្គហ្វឹកហ្វឺនមុខជំនាញច្បាប់ជាតិ-អន្តរជាតិ និងយុទ្ធវិធីកិច្ចប្រតិបត្តិការដល់កងកម្លាំងនគរបាលការពារព្រំដែនប្រចាំឆ្នាំ២០១៩ ដែលបានដំណើរការអស់រយៈពេល៩០ថ្ងៃនោះរួចមក ត្រូវបានប្រារព្ធពិធិបិទនារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ ក្នុងរបាយការណ៍របស់គណៈគ្រប់គ្រងវគ្គបានអោយដឹងថា ៖ វគ្គនេះសិក្ខាកាមបានយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ ហើយបញ្ចប់ទៅដោយជោគជ័យ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ​បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ពេលត្រឡប់ទៅកាន់អង្គភាពរៀងៗខ្លួន វិញត្រូវយកចំណេះដឹងដែលទទួលបានពីសាលា យកទៅផ្សាភ្ជាប់ និងការអនុវត្តជាក់ស្តែងបម្រើការជូនអង្គភាពរបស់ខ្លូនអោយទទួលបាននូវប្រសិទ្ធិភាពខ្ពស់៕