ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំ​ ពិភាក្សាការងារ​ ស្តីអំពីការរៀបចំដីសម្បទានសង្គមកិច្ច និងការសាងសង់ផ្ទះជូន អតីតយុទ្ធជន

ខេត្តកំពង់ឆ្នាំង៖សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង​ បានបេីកកិច្ចប្រជុំ​ ពិភាក្សាការងារ​ ស្តីអំពីការរៀបចំដីសម្បទានសង្គមកិច្ច និងការសាងសង់ផ្ទះជូន អតីតយុទ្ធជន ក្រោមអធិបតីលោកឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធកម្ពុជា ខេត្តកំពង់ឆ្នាំង ដែលមានការអញ្ជេីញចូលរួម​ ពីអស់លោក​ ប្រធាន អនុប្រធាន​ និងសមាជិកក្រុមការងារដែលការពាក់ព័ន្ធ ៕