ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការនគរបាលខេត្តកំពង់ឆ្នាំងចុះសួរសុខទុក្ខលោកស្រីអនុសេនីយ៍ឯក ថោង សុភា​ នាយរងផ្នែក​ នៃអធិការដ្ឋានស្រុករលាប្អៀរដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី០៤​ ខែកុម្ភះ ឆ្នាំ២០១៩

ខេត្តកំពង់ឆ្នាំង៖បន្ទាប់ពីបានចុះសួរសុខទុក្ខ​ និងសំណេះសំណាលការងារជាមួយមន្ត្រីនគរបាល​ស្រុករលាប្អៀរ រួចមកលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក៏បានដឹកនាំប្រតិភូអមដំណើរ​ មានលោក​-លោកស្រីស្នងការរង នាយ-នាយរង ការិយាល័យ​ ចុះសួរសុខទុក្ខលោកស្រីអនុសេនីយ៍ឯក ថោង សុភា​ នាយរងផ្នែក​ នៃអធិការដ្ឋានស្រុករលាប្អៀរ ដល់គេហដ្ឋាន ស្ថិតនៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់​ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី០៤​ ខែកុម្ភះ ឆ្នាំ២០១៩​កន្លងទៅនេះ​ ហេីយលោកបានឧបត្ថម្ភថវិកាចំនួន​ ៧០ម៉ឺនរៀល ទឹកដោះគោឆៅ ០២យួរ ទឹកសុទ្ធ​ ២កេស ទឹកផ្លែឈើ​ ១កេស និងផ្លែឈើស្រស់មួ​យចំនួនទៀត។ លោកក៏បានផ្តាំផ្ញេីណែនាំដល់លេាកស្រីយកចិត្តទុកដាក់ថែទាំ​ និងព្យាបាលជំងឺអោយបានឆាប់ជាសះស្បេីយ​ ៕