ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អធិការនគរបាលក្រុងកំពង់ឆ្នាំង ចុះត្រួតពិនិត្យនិងណែនាំប្រជាពលរដ្ឋដែលសង់រោងលក់ដូរនឹងផ្ទះទឹក នៅតាមចំណុចច្រាំងទន្លេ

ខេត្តកំពង់ឆ្នាំង៖នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៩ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានចុះត្រួតពិនិត្យ និងណែនាំ ប្រជាពលរដ្ឋ ដែលសង់រោងលក់ដូរនឹងផ្ទះទឹក នៅតាមចំណុច ច្រាំងទន្លេ ចាប់ពី(ផែចាស់ដល់ផែចំលងថ្មី) ភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្នុងនោះពិនិត្យឃើញមាន ០៣កន្លែង៖
-ផ្ទះទឹកជនជាតិវៀតណាម ០១ខ្នង មិនទាន់រុះរើហើយ កាលពីមុនបុណ្យទន្លេ និងរោងលក់ដូរ ទើបលួចធ្វើថ្មី០២កន្លែង។ កម្លាំងអធិការដ្ឋានបានធ្វើការណែនាំអោយរុះរើចេញតាមផែនការ ដែលបានកំណត់ ៕