ព័ត៌មានក្នុងប្រទេស

ប្រតិភូ​ស្ថានទូត​ជប៉ុន​មក​ទស្សនកិច្ច​ចូល​ជួបសំណេះសំណាល​ជាមួយ​ថ្នាក់​ដឹកនាំ​នៃ​គណៈ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ៖ រសៀល​ថ្ងៃ​ទី​២៦​ខែ​មីនា​ ឆ្នាំ​២០១៩​ថ្មី​ៗ​ នេះ​ លោក​ឧត្តម​សេនីយ៍​ត្រី​ ជិន​ វិទ្យា​ ស្នងការ​ស្តី​ទី​ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ទទួល​ជួប​គណៈ​ប្រតិភូ​ស្ថាន​ទូត​ជប៉ុន​ ប្រចាំ​ប្រទេស​កម្ពុជា​ ដឹកនាំ​ដោយ​លោក​ ហ៊ី​រ៉ូណូរិ ស៊ូហ៊្សូគី​ ទី​ប្រឹក្សា​ស្ថាន​ទូត​ និង​ សហការី​ បាន​មក​បំពេញ​ទស្សនកិច្ច​ ​សិក្សា​ស្វែង​យល់​អំពី​សភាពការណ៍​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ​ ក្នុង​ខេត្ត​ព្រះសីហនុ​ ដើម្បី​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ រវាង​ប្រទេស​ទាំង​ពីរ ប្រជាជន​ទាំង​ពីរ​ កម្ពុជា​ ជប៉ុន​ ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ។
ក្នុង​ឱកាស​នោះ​ដែរ​ លោក​ឧត្តម​សេនីយ៍​ត្រី​កុល​ ផាលី​ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​ បាន​រាយការណ៍​ជូន​គណ:ប្រតិ​ភូ​ អំពី​ស្ថានភាព​ទូទៅ​ ក្នុង​ខេត្ត​ព្រះសីហនុ​ សភាព​ការណ៍​បទល្មើស​ព្រហ្មទណ្ឌ​ សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម​ ក្នុង​បណ្តា​ឆ្នាំ​២០១៨​ កន្លង​មក​ជូន​ប្រតិ​ភូ​ជ្រាប​ផង​ដែរ ។